ព័ត៌មាន

ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបសម្ភាសន៍ជាមួយលោក វង្ស តារា អនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនិងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទានិងបង្គារក្រៀម

2024-08-22 06:01:27 ថ្ៃព្រហស្បតិ៍, 22 សីហា 2024, 06:01 AM
post_detail1

ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបសម្ភាសន៍ជាមួយលោក វង្ស តារា អនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនិងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទានិងបង្គារក្រៀម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានចុះសម្ភាសន៍ជាមួយលោក វង្ស តារា ជាអនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទា និងបង្គារក្រៀមមួយកន្លែង ដែលមានទីតាំងនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីកម្មវិធីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក វង្ស តារា បានចិញ្ចឹមគ្រំចំពុះទាជាលក្ខណៈគ្រួសារមានរយៈពេល ២៧ឆ្នាំហើយ ដោយមានបំណងចង់លើកកម្ពស់ជីវភាពនៅក្នុងសហគមន៍ លោកបានបើកជាសហគ្រាសផលិត និងកែច្នៃសាច់គ្រំចំពុះទាជាលក្ខណៈស្ដង់ដារនៅដើមឆ្នាំ២០២០ ដើម្បីលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសក្នុងនោះមានទៅប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ ក្នុងដំណើរការកែច្នៃសាច់គ្រំ សិប្បកម្មរបស់លោកមានលក់ទាំងមូល លក់បកសំបកមួយចំហៀង និងលក់សាច់សុទ្ធ។ ចំពោះតម្លៃគ្រំចំពុះទាដែលកែច្នៃរួចហើយ ចន្លោះពី ៦ ទៅ ៧ ដុល្លារ សម្រាប់គ្រំជំពុះទាបកមួយចំហៀង ខណៈសាច់សុទ្ធ ៤ ម៉ឺនរៀល ក្នុងមួយគីឡូ៕ ការចិញ្ចឹមសាច់គ្រំចំពុះទានេះ លោក វង្ស តារា ក៏បានលើកពីកត្តាប្រឈមដោយសារកត្តាធម្មជាតិ នៅពេលដែលមានទឹកជំនន់ជន់មកម្ដងៗបាននាំយកទឹកសាបមក ជាហេតុធ្វើឱ្យគ្រំចំពុះទាងាប់ព្រោះមិនអាចរស់ក្នុងសាប បាន។ គ្រំចំពុះទាត្រូវចំណាយពេលចិញ្ចឹម ១០ខែទៅ១២ខែ ទើបអាចប្រមូលផលយកមកលក់នៅលើទីផ្សារបាន។ គួរបញ្ជាក់ថា សិប្បកម្មសាច់គ្រំ ចំពុះទារបស់វង្ស តារា បានទទួលកញ្ចប់វិនិយោគមកពី UNIDO ដើម្បីគាំទ្រដំណើរការផលិតកម្ម ដើម្បីឈានទៅប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ៕ បច្ចុប្បន្នផលិតផលកែច្នៃ វង្ស តារា មានលក់ទូទាំង ២៥ រាជធានី-ខេត្ត ហើយក៏មានលក់នៅផ្សារម៉ាក្រូផងដែរ។

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

ថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម តំណាងរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី “ការរៀបចំលក្ខណៈសម្បត្តិក្នុងការចូលរួមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី" នៅវិទ្យាស្ថានស្តង់ដារកម្ពុជា

ថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម តំណាងរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមសិក្...

2024-08-21 02:12:19   Wed, 21,08,2024, 02:12 AM
នារសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:៣០នាទី ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមកិច្ចប្រជុំស្តីពី 《ការពិនិត្យនិងពិភាក្សាទៅលើលក្ខន្តិកៈ និងលក្ខណៈសម្បត្តិមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា》 ក្រោមអធិបតីភាពឯ.ឧ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

នារសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:៣០នាទី ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមកិច្ចប្រជ...

2024-08-21 02:09:48   Wed, 21,08,2024, 02:09 AM
នៅព្រឹកថ្ងៃអង្គា១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្ម បានដឹកនាំថ្នាក់ដឹកនាំនៃនាយកដ្ឋានវិទ្យាសាស្រ្តសុខាភិបាលជួបប្រជុំជាមួយនឹងក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិនប្រចាំនៅមន្ទីពេទ្យព្រះកុសុមៈ

នាព្រឹកថ្ងៃអង្គា១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្ម បានដឹកនាំថ្នាក់ដឹកនាំនៃនាយកដ្ឋាន...

2024-08-21 02:07:21   Wed, 21,08,2024, 02:07 AM
ថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្ម បានដឹកនាំមន្រ្តី វិទ្យាស្ថាន ចំនួន៦រូប ទៅចូលរួមក្នុងកម្មវិធីការចាប់ផ្តើមជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប

នាថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្ម បានដឹកនាំមន្រ្តី វិទ្យាស្ថាន ចំ...

2024-08-21 02:03:19   Wed, 21,08,2024, 02:03 AM
ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកស្រី មុត សៅរ័ត្ន និង លោកស្រី បណ្ឌិត ហ៊ន សុទ្ធនា តំណាងឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប»

ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកស្រី មុត សៅរ័ត្ន និង លោកស្រី បណ្ឌិត ហ៊ន សុទ្ធនា តំណាងឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសា...

2024-08-21 02:00:13   Wed, 21,08,2024, 02:00 AM
ព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្រ្តី0៣រូប ចូលរួមក្នុងកម្មវិធី កិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា»

ព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្រ្តី0៣រូប ចូលរួ...

2024-08-21 01:57:31   Wed, 21,08,2024, 01:57 AM

សេចក្កីប្រកាស