វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម
១.ចក្ខុវិស័យ៖ ប្រែក្លាយជាវិទ្យាស្ថានស្រាវជ្រាវកម្រិតជាតិ និងអន្តរជាតិ ដែលមានមុខងារផ្តល់នូវចំណេះដឹង ធាតុចូល តាមរយៈការសិក្សាស្រាវជ្រាវលើវិស័យ បរិស្ថាន ធនធានធម្មជាតិ សុខាភិបាល កសិកម្ម ធនធានទឹក និងមន្ទីរពិសោធន៍។ ២.បេសកកម្ម៖ សិក្សាស្រាវជ្រាវ តាមដាន វិភាគ ចងក្រងឯកសារ លទ្ធផលស្រាវជ្រាវ និងផ្តល់ជាអនុសាសន៍ ធាតុចូលប្រកបដោយវិជ្ជាជីវៈដល់ការអភិវឌ្ឍគោលនយោបាយជាតិ ក្នុងវិស័យបរិស្ថាន ធនធានធម្មជាតិ សុខាភិបាល កសិកម្ម ធនធានទឹក និងមន្ទីរពិសោធន៍។ ៣.ភារកិច្ច៖ - សិក្សាស្រាវជ្រាវ តាមដាន និងវិភាគអំពីជីវសាស្ត្រ វិទ្យាសាស្ត្រសុខាភិបាល កសិកម្ម បរិស្ថាន ធនធានធម្មជាតិ ធនធានទឹក និងឧតុនិយម - រៀបចំវេទិកាវិទ្យាសាស្ត្រនានាដែលពាក់ព័ន្ធនឹងវិស័យជីវសាស្ត្រ វិទ្យាសាស្ត្រសុខាភិបាល កសិកម្ម បរិស្ថាន ធនធានធម្មជាតិ ធនធានទឹក និងឧតុនិយម - ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ និងស្នាដៃស្រាវជ្រាវនានា ព្រមទាំងឯកសារសោតទស្សន៍ដទៃទៀត ដែលពាក់ព័ន្ធនឹងវិស័យជីវសាស្ត្រ វិទ្យាសាស្ត្រសុខាភិបាល កសិកម្ម បរិស្ថាន ធនធានធម្មជាតិ ធនធានទឹក និងឧតុនិយម - គ្រប់គ្រងមន្ទីរពិសោធន៍ - ធ្វើកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការសិក្សាជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូរអភិវឌ្ឍនានាដែលមានបំណងដូចគ្នា - គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់វិទ្យាស្ថាន - រៀបចំផែនការរបស់វិទ្យាស្ថាន - អនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធាន រ.ប.ស.ក ប្រគល់ជូន