Institute of Biology Medicine and Agriculture
ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបសម្ភាសន៍ជាមួយលោក វង្ស តារា អនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនិងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទានិងបង្គារក្រៀម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានចុះសម្ភាសន៍ជាមួយលោក វង្ស តារា ជាអនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទា និងបង្គារក្រៀមមួយកន្លែង ដែលមានទីតាំងនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីកម្មវិធីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក វង្ស តារា បានចិញ្ចឹមគ្រំចំពុះទាជាលក្ខណៈគ្រួសារមានរយៈពេល ២៧ឆ្នាំហើយ ដោយមានបំណងចង់លើកកម្ពស់ជីវភាពនៅក្នុងសហគមន៍ លោកបានបើកជាសហគ្រាសផលិត និងកែច្នៃសាច់គ្រំចំពុះទាជាលក្ខណៈស្ដង់ដារនៅដើមឆ្នាំ២០២០ ដើម្បីលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសក្នុងនោះមានទៅប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ ក្នុងដំណើរការកែច្នៃសាច់គ្រំ សិប្បកម្មរបស់លោកមានលក់ទាំងមូល លក់បកសំបកមួយចំហៀង និងលក់សាច់សុទ្ធ។ ចំពោះតម្លៃគ្រំចំពុះទាដែលកែច្នៃរួចហើយ ចន្លោះពី ៦ ទៅ ៧ ដុល្លារ សម្រាប់គ្រំជំពុះទាបកមួយចំហៀង ខណៈសាច់សុទ្ធ ៤ ម៉ឺនរៀល ក្នុងមួយគីឡូ៕ ការចិញ្ចឹមសាច់គ្រំចំពុះទានេះ លោក វង្ស តារា ក៏បានលើកពីកត្តាប្រឈមដោយសារកត្តាធម្មជាតិ នៅពេលដែលមានទឹកជំនន់ជន់មកម្ដងៗបាននាំយកទឹកសាបមក ជាហេតុធ្វើឱ្យគ្រំចំពុះទាងាប់ព្រោះមិនអាចរស់ក្នុងសាប បាន។ គ្រំចំពុះទាត្រូវចំណាយពេលចិញ្ចឹម ១០ខែទៅ១២ខែ ទើបអាចប្រមូលផលយកមកលក់នៅលើទីផ្សារបាន។ គួរបញ្ជាក់ថា សិប្បកម្មសាច់គ្រំ ចំពុះទារបស់វង្ស តារា បានទទួលកញ្ចប់វិនិយោគមកពី UNIDO ដើម្បីគាំទ្រដំណើរការផលិតកម្ម ដើម្បីឈានទៅប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ៕ បច្ចុប្បន្នផលិតផលកែច្នៃ វង្ស តារា មានលក់ទូទាំង ២៥ រាជធានី-ខេត្ត ហើយក៏មានលក់នៅផ្សារម៉ាក្រូផងដែរ។
នាព្រឹកថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្ត្រីដែលជាប្រ...
ក្រោមកិច្ចសម្របសម្រួលពីលោកស្រីមេឃុំកោះកាពិ និងការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត...
ដោយមានការសម្របសម្រួលពីលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានបន្តចុះសម្ភាសន៍ជាមួយប្រ...
ដោយទទួលបានការឯកភាព និងគោលការណណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតី បានដឹកនាំក្រុ...
យោងតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ជាប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្ម...
នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមប្រជុំ ស្តីពី ដែលគ្រោងនឹងដំ...