ព័ត៌មាន

ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបសម្ភាសន៍ជាមួយលោក វង្ស តារា អនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនិងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទានិងបង្គារក្រៀម

2024-08-22 06:01:27 ថ្ៃព្រហស្បតិ៍, 22 សីហា 2024, 06:01 AM
post_detail1

ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបសម្ភាសន៍ជាមួយលោក វង្ស តារា អនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនិងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទានិងបង្គារក្រៀម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានចុះសម្ភាសន៍ជាមួយលោក វង្ស តារា ជាអនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទា និងបង្គារក្រៀមមួយកន្លែង ដែលមានទីតាំងនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីកម្មវិធីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក វង្ស តារា បានចិញ្ចឹមគ្រំចំពុះទាជាលក្ខណៈគ្រួសារមានរយៈពេល ២៧ឆ្នាំហើយ ដោយមានបំណងចង់លើកកម្ពស់ជីវភាពនៅក្នុងសហគមន៍ លោកបានបើកជាសហគ្រាសផលិត និងកែច្នៃសាច់គ្រំចំពុះទាជាលក្ខណៈស្ដង់ដារនៅដើមឆ្នាំ២០២០ ដើម្បីលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសក្នុងនោះមានទៅប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ ក្នុងដំណើរការកែច្នៃសាច់គ្រំ សិប្បកម្មរបស់លោកមានលក់ទាំងមូល លក់បកសំបកមួយចំហៀង និងលក់សាច់សុទ្ធ។ ចំពោះតម្លៃគ្រំចំពុះទាដែលកែច្នៃរួចហើយ ចន្លោះពី ៦ ទៅ ៧ ដុល្លារ សម្រាប់គ្រំជំពុះទាបកមួយចំហៀង ខណៈសាច់សុទ្ធ ៤ ម៉ឺនរៀល ក្នុងមួយគីឡូ៕ ការចិញ្ចឹមសាច់គ្រំចំពុះទានេះ លោក វង្ស តារា ក៏បានលើកពីកត្តាប្រឈមដោយសារកត្តាធម្មជាតិ នៅពេលដែលមានទឹកជំនន់ជន់មកម្ដងៗបាននាំយកទឹកសាបមក ជាហេតុធ្វើឱ្យគ្រំចំពុះទាងាប់ព្រោះមិនអាចរស់ក្នុងសាប បាន។ គ្រំចំពុះទាត្រូវចំណាយពេលចិញ្ចឹម ១០ខែទៅ១២ខែ ទើបអាចប្រមូលផលយកមកលក់នៅលើទីផ្សារបាន។ គួរបញ្ជាក់ថា សិប្បកម្មសាច់គ្រំ ចំពុះទារបស់វង្ស តារា បានទទួលកញ្ចប់វិនិយោគមកពី UNIDO ដើម្បីគាំទ្រដំណើរការផលិតកម្ម ដើម្បីឈានទៅប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ៕ បច្ចុប្បន្នផលិតផលកែច្នៃ វង្ស តារា មានលក់ទូទាំង ២៥ រាជធានី-ខេត្ត ហើយក៏មានលក់នៅផ្សារម៉ាក្រូផងដែរ។

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីពិធីបើកការដ្ឋានជួសជុល និងរៀបចំកន្លែងបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ ព្រមទាំងបើកថ្នាក់បង្រៀនវិជ្ជាជីវៈម្ហូបចិននៅ រាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីព...

2024-08-22 06:15:06   Thu, 22,08,2024, 06:15 AM
កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៨របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ

កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៨របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាពរបស់ឯកឧត្...

2024-08-22 06:13:13   Thu, 22,08,2024, 06:13 AM
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម និងមន្ត្រីពីររូប លោក ស្វាយ រីដា និង លោកបណ្ឌិត ទី និមល្ល បានអញ្ជើញចូលរួមក្នុងកម្មវិធីបឋកថា ស្តីពី "ការស្រាវជ្រាវបុរាណវត្ថុវិទ្យាពីការដូរសាសនានិងការដួលរលំនៃអំណាចអង្គរ (សតវត្សរ៍ទី១៣ ដល់ទី១៨)"

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម និងមន្ត្រីពីររូប លោក ស្វាយ រីដា និង លោកបណ្ឌិត ទី និមល្ល បានអញ្ជើញចូលរួមក្នុងកម្មវិធីបឋ...

2024-08-22 06:07:02   Thu, 22,08,2024, 06:07 AM
នារសៀលថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងប្រតិភូបណ្ឌិត្យសភាថៃនិងសាកលវិទ្យាល័យនៃព្រះរាជាណាចក្រថៃ

នារសៀលថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិ...

2024-08-22 06:04:50   Thu, 22,08,2024, 06:04 AM
ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបសម្ភាសន៍ជាមួយលោក វង្ស តារា អនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនិងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទានិងបង្គារក្រៀម

ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបសម្ភាសន៍ជាមួយលោក វង្ស តារា អនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនិងជាម្ចាស់ស...

2024-08-22 06:01:27   Thu, 22,08,2024, 06:01 AM
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រោមការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានចុះសិក្សាអំពីជីវចម្រុះនៅតំបន់ឆ្នេរក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ខេត្តកោះកុង

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រោមការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ...

2024-08-22 05:28:51   Thu, 22,08,2024, 05:28 AM

សេចក្កីប្រកាស