ព័ត៌មាន

ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបសម្ភាសន៍ជាមួយលោក វង្ស តារា អនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនិងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទានិងបង្គារក្រៀម

2024-08-22 06:01:27 ថ្ៃព្រហស្បតិ៍, 22 សីហា 2024, 06:01 AM
post_detail1

ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបសម្ភាសន៍ជាមួយលោក វង្ស តារា អនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនិងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទានិងបង្គារក្រៀម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានចុះសម្ភាសន៍ជាមួយលោក វង្ស តារា ជាអនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទា និងបង្គារក្រៀមមួយកន្លែង ដែលមានទីតាំងនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីកម្មវិធីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក វង្ស តារា បានចិញ្ចឹមគ្រំចំពុះទាជាលក្ខណៈគ្រួសារមានរយៈពេល ២៧ឆ្នាំហើយ ដោយមានបំណងចង់លើកកម្ពស់ជីវភាពនៅក្នុងសហគមន៍ លោកបានបើកជាសហគ្រាសផលិត និងកែច្នៃសាច់គ្រំចំពុះទាជាលក្ខណៈស្ដង់ដារនៅដើមឆ្នាំ២០២០ ដើម្បីលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសក្នុងនោះមានទៅប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ ក្នុងដំណើរការកែច្នៃសាច់គ្រំ សិប្បកម្មរបស់លោកមានលក់ទាំងមូល លក់បកសំបកមួយចំហៀង និងលក់សាច់សុទ្ធ។ ចំពោះតម្លៃគ្រំចំពុះទាដែលកែច្នៃរួចហើយ ចន្លោះពី ៦ ទៅ ៧ ដុល្លារ សម្រាប់គ្រំជំពុះទាបកមួយចំហៀង ខណៈសាច់សុទ្ធ ៤ ម៉ឺនរៀល ក្នុងមួយគីឡូ៕ ការចិញ្ចឹមសាច់គ្រំចំពុះទានេះ លោក វង្ស តារា ក៏បានលើកពីកត្តាប្រឈមដោយសារកត្តាធម្មជាតិ នៅពេលដែលមានទឹកជំនន់ជន់មកម្ដងៗបាននាំយកទឹកសាបមក ជាហេតុធ្វើឱ្យគ្រំចំពុះទាងាប់ព្រោះមិនអាចរស់ក្នុងសាប បាន។ គ្រំចំពុះទាត្រូវចំណាយពេលចិញ្ចឹម ១០ខែទៅ១២ខែ ទើបអាចប្រមូលផលយកមកលក់នៅលើទីផ្សារបាន។ គួរបញ្ជាក់ថា សិប្បកម្មសាច់គ្រំ ចំពុះទារបស់វង្ស តារា បានទទួលកញ្ចប់វិនិយោគមកពី UNIDO ដើម្បីគាំទ្រដំណើរការផលិតកម្ម ដើម្បីឈានទៅប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ៕ បច្ចុប្បន្នផលិតផលកែច្នៃ វង្ស តារា មានលក់ទូទាំង ២៥ រាជធានី-ខេត្ត ហើយក៏មានលក់នៅផ្សារម៉ាក្រូផងដែរ។

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

ថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមក្នុងកម្មវិធី សិក្ខាសាលា ស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌ អេកូឡូស៊ី កម្ពុជា-ក្វាងស៊ី»

កម្មវិធីនេះរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងក្រុមហ៊ុន Jinshan Hi-Tech Group ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួងបរិស្ថាន...

2024-08-14 09:59:01   Wed, 14,08,2024, 09:59 AM
ព្រឹកថ្ងៃព្រហ្បត្តិ៍ទី១៤ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍ » ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និង អាកាសធាតុ»

ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មផ្តល់នូវសុន្ទរកថាបើក និងឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាផ្តល់នូវសុន្ទរកថាបិទអង្គរសិក្...

2024-08-14 09:34:20   Wed, 14,08,2024, 09:34 AM
នាព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរ ទិវារអន្តរជាតិនារី ខួបលើកទី១១៣

ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីវិទ្យាស្ថាន បានចូលរួមក្នុង ពិធីអបអរសាទរ ទិវារអន្តរជាតិនារី ខួបលើកទី១១៣ ៖ ស្រ្តីនិងក្មេងស្រ...

2024-08-14 09:19:24   Wed, 14,08,2024, 09:19 AM
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ជួបប្រជុំពិភាក្សាជាមួយ លោកជំទប់ទី១ ឃុំកោះកាពិ និងសមាជិកក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ នៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង

ក្រោមកិច្ចសម្របសម្រួលពីលោកស្រីមេឃុំកោះកាពិ និងការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវ ដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា...

2024-08-14 07:58:08   Wed, 14,08,2024, 07:58 AM
ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំ...

2024-08-07 02:48:00   Wed, 07,08,2024, 02:48 AM
ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមក្នុងកម្មវិធីជំនួប រវាងរាជបណ្ឌិតសភាកម្ពុជានិងប្រតិភូសាកលវិទ្យាល័យរុស្ស៊ី

នារសៀលថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមក្នុងកម្មវិ...

2024-08-06 08:46:23   Tue, 06,08,2024, 08:46 AM

សេចក្កីប្រកាស