ព័ត៌មាន

ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកស្រី មុត សៅរ័ត្ន និង លោកស្រី បណ្ឌិត ហ៊ន សុទ្ធនា តំណាងឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប»

2024-08-21 02:00:13 ថ្ងៃពុធ, 21 សីហា 2024, 02:00 AM
post_detail1

ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកស្រី មុត សៅរ័ត្ន និង លោកស្រី បណ្ឌិត ហ៊ន សុទ្ធនា តំណាងឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និង វប្បធម៌ (ECOSOCC) និងធនាគារពិភពលោក(WB) ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រួមទាំង ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធ, នាយិកាគ្រប់គ្រងធនាគារពិភពលោក (WB) ប្រចាំកម្ពុជា, ឯកអគ្គរាជទូតរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តមួយចំនួន, ដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំងស្ថាប័នស្រាវជ្រាវ អ្នកសារព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណជិត ៥០០នាក់។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ: ទី១, ភ្នាក់ងារស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែបន្តលើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័នក្នុងវិស័យ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ ការធ្វើផែនការ និង ថវិកា ការអនុវត្ត ព្រមទាំងការត្រួតពិនិត្យ និងវាយតម្លៃទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ទី២, បន្តបង្កើត និងពង្រឹងច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយទាក់ទងនឹងបរិស្ថាន ទឹក គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការទូតបៃតង ដើម្បីធានាបាននូវប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងការរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទី៣, ពង្រឹងការចុះសម្រុងគ្នា និងការរួមបញ្ចូលគម្រោងទាក់ទងនឹងការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការធ្វើផែនការ និងថវិកាពីប្រភពក្នុងស្រុក និងខាងក្រៅ ដើម្បីធានាបាននូវការតម្រឹម និងភាពស៊ីសង្វាក់គ្នាជាមួយការរួមចំណែកដែលបានកំណត់ថ្នាក់ជាតិ (NDCs) របស់កម្ពុជា ដើម្បីក្លាយជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៥០។ ទី៤, បន្តលើកកម្ពស់ការវិនិយោគរបស់វិស័យឯកជននៅក្នុងគម្រោងអាកាសធាតុឆ្លាតវៃ និងបៃតង តាមរយៈការពិចារណាលើការអនុវត្តការយកពន្ធកាបូន និងការពង្រឹងការអនុវត្តបទប្បញ្ញត្តិ និងយុទ្ធសាស្ត្រសម្រាប់ហិរញ្ញប្បទានបៃតង និងការវិនិយោគ។ ទី៥, ជំរុញ និងប្រើប្រាស់បច្ចេកវិទ្យាអាកាសធាតុ បង្កើនការប្រើប្រាស់បច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងវិស័យធំៗ ដូចជាថាមពលកកើតឡើងវិញ រួមមានថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងវារីអគ្គិសនី កសិកម្ម និងការគ្រប់គ្រងទឹក។ ទី៦, បន្តលើកកម្ពស់គម្រោងប្រព័ន្ធធារាសាស្រ្តការពារអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព ក៏ដូចជាលើកកម្ពស់កសិកម្មឆ្លាតវៃ ក្នុងគោលបំណងជំរុញផលិតភាពកសិកម្ម បង្កើនភាពធន់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (Green House Gases) តាមរយៈការវិនិយោគលើបច្ចេកវិទ្យា គ្រាប់ពូជធន់នឹងអាកាសធាតុ និងបច្ចេកទេសកសិកម្ម។ ទី៧, បន្តលើកកម្ពស់ការយល់ដឹងអំពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការត្រៀមខ្លួនរបស់សាធារណជន ជាពិសេសកសិករ និងអ្នកវិនិយោគ។ ទី៨, បន្តប្រមូលហិរញ្ញប្បទានពីខាងក្រៅ ដើម្បីវិនិយោគលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ និង ទី៩, ពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។

post_detail
post_detail
post_detail

អត្ថបទទាក់ទង

កាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម និងលោកបណ្ឌិត ម៉ម សារិត បានអញ្ជើញចូលរួមកម្មវិធីសន្និសិទប្រចាំឆ្នាំលើកទី១១ ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-វៀតណាម ក្នុងបរិបទសកលថ្មី» និងសិក្ខាសាលាកសាងសមត្ថភាព ស្តីពី « ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅ កម្ពុជា កូរ៉េ ឡាវ និងវៀតណាម » ដែលរៀបចំដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ នៅទីក្រុងវៀងច័ន្ទ

កាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម និងលោកបណ្ឌិត ម៉ម សារិត បានអញ្ជើញចូលរួមកម្មវិធីសន្និសិទប្រចាំឆ្នាំលើកទី១១ ស្តីព...

2024-10-09 03:04:50   Wed, 09,10,2024, 03:04 AM
នាព្រឹក ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធី ចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយនឹង ស៊ីនយ៉ាងសឹងយៀក អ៊ីនធើណេសូណល អេដធ្យូខេសិន ហូលឌីង(តាលៀន)ខូ.,អិលធីឌី.

នាព្រឹក ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធី ចុះអ...

2024-10-09 02:33:39   Wed, 09,10,2024, 02:33 AM
នាព្រឹក ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំនួបពិភាក្សាការងារទ្វេភាគីរវាងរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងប្រតិភូមន្ទីរបរិស្ថាននៃតំបន់ស្វយ័តខេត្តខ្វាងស៊ី ដឹកនាំដោយលោក ZHANG Xingying អគ្គនាយករង នាយកដ្ឋានអេកូឡូស៊ី និងបរិស្ថាន ខេត្តខ្វាងស៊ី ដើម្បីពិភាក្សាការងារ និងពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងមន្ទីរបរិស្ថានខេត្តខ្វាងស៊ី

នាព្រឹក ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំនួ...

2024-09-25 01:59:01   Wed, 25,09,2024, 01:59 AM
នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំនួបពិភាក្សាការងារទ្វេភាគីរវាងរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំនួបពិភាក្សាការងារទ្វេភាគីរវាងរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយឯកឧ...

2024-09-25 01:55:05   Wed, 25,09,2024, 01:55 AM
កាលពីថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ បានដឹកនាំប្រតិភូមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន ៩នាក់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ស្ដីពីការអភិវឌ្ឍគោលនយោបាយសម្រាប់ចង្កោមសហគ្រាសធុនតូចនិងមធ្យមក្នុងព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានដឹកនាំប្រតិភូមន្ត្រីស្...

2024-09-25 01:50:28   Wed, 25,09,2024, 01:50 AM
នារសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំនួបពិភាក្សាការងាររវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងប្រតិភូស្ថានទូតសហភាពអឺរ៉ុប ដើម្បីសិក្សាលទ្ធភាពនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ

នារសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំ...

2024-08-22 06:22:55   Thu, 22,08,2024, 06:22 AM

សេចក្កីប្រកាស