Institute of Biology Medicine and Agriculture
ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបសម្ភាសន៍ជាមួយលោក វង្ស តារា អនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនិងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទានិងបង្គារក្រៀម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានចុះសម្ភាសន៍ជាមួយលោក វង្ស តារា ជាអនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងជាម្ចាស់សិប្បកម្មកែច្នៃសាច់គ្រំចំពុះទា និងបង្គារក្រៀមមួយកន្លែង ដែលមានទីតាំងនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីកម្មវិធីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក វង្ស តារា បានចិញ្ចឹមគ្រំចំពុះទាជាលក្ខណៈគ្រួសារមានរយៈពេល ២៧ឆ្នាំហើយ ដោយមានបំណងចង់លើកកម្ពស់ជីវភាពនៅក្នុងសហគមន៍ លោកបានបើកជាសហគ្រាសផលិត និងកែច្នៃសាច់គ្រំចំពុះទាជាលក្ខណៈស្ដង់ដារនៅដើមឆ្នាំ២០២០ ដើម្បីលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសក្នុងនោះមានទៅប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ ក្នុងដំណើរការកែច្នៃសាច់គ្រំ សិប្បកម្មរបស់លោកមានលក់ទាំងមូល លក់បកសំបកមួយចំហៀង និងលក់សាច់សុទ្ធ។ ចំពោះតម្លៃគ្រំចំពុះទាដែលកែច្នៃរួចហើយ ចន្លោះពី ៦ ទៅ ៧ ដុល្លារ សម្រាប់គ្រំជំពុះទាបកមួយចំហៀង ខណៈសាច់សុទ្ធ ៤ ម៉ឺនរៀល ក្នុងមួយគីឡូ៕ ការចិញ្ចឹមសាច់គ្រំចំពុះទានេះ លោក វង្ស តារា ក៏បានលើកពីកត្តាប្រឈមដោយសារកត្តាធម្មជាតិ នៅពេលដែលមានទឹកជំនន់ជន់មកម្ដងៗបាននាំយកទឹកសាបមក ជាហេតុធ្វើឱ្យគ្រំចំពុះទាងាប់ព្រោះមិនអាចរស់ក្នុងសាប បាន។ គ្រំចំពុះទាត្រូវចំណាយពេលចិញ្ចឹម ១០ខែទៅ១២ខែ ទើបអាចប្រមូលផលយកមកលក់នៅលើទីផ្សារបាន។ គួរបញ្ជាក់ថា សិប្បកម្មសាច់គ្រំ ចំពុះទារបស់វង្ស តារា បានទទួលកញ្ចប់វិនិយោគមកពី UNIDO ដើម្បីគាំទ្រដំណើរការផលិតកម្ម ដើម្បីឈានទៅប្រកួតប្រជែង និងឆ្លើយតបបានតាមស្តង់ដាទីផ្សារនាំចេញ៕ បច្ចុប្បន្នផលិតផលកែច្នៃ វង្ស តារា មានលក់ទូទាំង ២៥ រាជធានី-ខេត្ត ហើយក៏មានលក់នៅផ្សារម៉ាក្រូផងដែរ។
កាលពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម និងលោកបណ្ឌិត ម៉ម សារិត បានអញ្ជើញចូលរួមកម្មវិធីសន្និសិទប្រចាំឆ្នាំលើកទី១១ ស្តីព...
នាព្រឹក ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធី ចុះអ...
នាព្រឹក ថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំនួ...
នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំនួបពិភាក្សាការងារទ្វេភាគីរវាងរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយឯកឧ...
កាលពីថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានដឹកនាំប្រតិភូមន្ត្រីស្...
នារសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំ...