Institute of Biology Medicine and Agriculture
យោងតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ជាប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតិ បានចុះបំពេញបេសកកម្មប្រមូលទិន្នន័យនៅតំបន់តំបន់រ៉ាមសារកោះកាពិ (KKRS) ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពល ស្ថានភាពជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់កោះកាពិ។ ក្នុងដំណើរបេសកកម្មក្រុមការងារបានទទួលការស្វាគមន៍ និងកិច្ចសហការយ៉ាងកក់ក្តៅពីសំណាក់ពីអាជ្ញាធរមូលដ្ឋានឃុំកោះកាពិជាពិសេស លោកស្រីមេឃុំកោះកាពិ និងលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ។ បច្ចុប្បន្នតំបន់រ៉ាមសារកោះកាពិ មានផ្ទៃសរុប១៤,0២៩ហិកតា ស្ថិតនៅភាគនិរតីនៃប្រទេស តាមបណ្តោយឆ្នេរសមុទ្រ ជិតព្រំដែនប្រទេសថៃ ជារ៉ាមសារទឹកប្រៃតែមួយគត់ដែលគ្របដណ្តប់ដោយព្រៃកោងកាងដ៏ធំបំផុតក្នុងប្រទេស និងធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកផងដែរ។ តំបន់នេះស្ថិតនៅតំបន់ ដីសណ្តនៃទន្លេចំនួនបី គឺព្រែកកោះប៉ោ( Meteuk River)នៅភាគខាងជើង, ព្រែកតាតៃ( Preat River) និងព្រែកត្រពាំងរូង នៅភាគអាគ្នេយ៍។ ប្រព័ន្ធផ្លូវទឹកទាំងនេះ ជាចំណុចប្រសព្វរវាងតំបន់ទឹកសាប និងទឹកប្រៃ ផ្តល់ជាជម្រកជីវៈចម្រុះសមុទ្រយ៉ាងសំខាន់ព្រមទាំងអំណោយផលយ៉ាងខ្លាំងដល់ព្រៃកោងកាង និងសំបូរទៅដោយប្រភេទស្មៅសមុទ្រ។ តំបន់ស្នូលរបស់រ៉ាមសារកោះកាពិជាដែនរដ្ឋបាលឃុំកោះកាពិមានភូមិចំនួន៣គឺ ភូមិកោះកាពិ១ ភូមិកោះកាពិ២ និងភូមិកោះស្រឡៅ ដែលមានសហគមន៍តំបន់ការពារធម្មជាតិចំនួន២ គឺសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ និងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ។ ប្រជាជន នៅក្នុងតំបន់នោះភាគច្រើនពឹងផ្អែកលើផលិតផលនេសាទ និងព្រៃកោងកាង។ នៅរដូវវស្សា ជាពេលដែលពិបាកក្នុងការចេញទៅនេសាទបានដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូល។ ជំនន់ទឹកភ្លៀង និងខ្យល់ព្យុះធ្វើឱ្យដួលរលំផ្ទះ ខូចខាតទ្រព្យសម្បត្តិ ។ នៅរដូវប្រាំង ជួបប្រទះគ្រោះរាំងស្ងួត បណ្តាលឱ្យខ្វះទឹកសាបប្រើប្រាស់ ដែលតម្រូវឱ្យប្រជាពលរដ្ឋទិញទឹកសាបពីតំបន់កោះស្រឡៅនិងតំបន់កោះកុងក្រៅ។ លទ្ធភាពទទួលបានទឹកស្អាតភាគច្រើនប្រឈមតម្លៃថ្លៃក្នុងរដូវប្រាំង ដែលធ្វើឱ្យប៉ះពាល់ដល់គ្រួសារក្រីក្រ។
នារសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំ...
នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីព...
កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៨របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាពរបស់ឯកឧត្...
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម និងមន្ត្រីពីររូប លោក ស្វាយ រីដា និង លោកបណ្ឌិត ទី និមល្ល បានអញ្ជើញចូលរួមក្នុងកម្មវិធីបឋ...
នារសៀលថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិ...
ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្ត និងកសិកម្មដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបសម្ភាសន៍ជាមួយលោក វង្ស តារា អនុប្រធានប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនិងជាម្ចាស់ស...