ព័ត៌មាន

ថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ជាប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតិ បានចុះបំពេញបេសកកម្មប្រមូលទិន្នន័យនៅតំបន់តំបន់រ៉ាមសារកោះកាពិ (KKRS) ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពល ស្ថានភាពជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់កោះកាពិ

2024-08-21 03:11:23 ថ្ងៃពុធ, 21 សីហា 2024, 03:11 AM
post_detail1

យោងតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ជាប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតិ បានចុះបំពេញបេសកកម្មប្រមូលទិន្នន័យនៅតំបន់តំបន់រ៉ាមសារកោះកាពិ (KKRS) ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពល ស្ថានភាពជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់កោះកាពិ។ ក្នុងដំណើរបេសកកម្មក្រុមការងារបានទទួលការស្វាគមន៍ និងកិច្ចសហការយ៉ាងកក់ក្តៅពីសំណាក់ពីអាជ្ញាធរមូលដ្ឋានឃុំកោះកាពិជាពិសេស លោកស្រីមេឃុំកោះកាពិ និងលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ។ បច្ចុប្បន្នតំបន់រ៉ាមសារកោះកាពិ មានផ្ទៃសរុប១៤,0២៩ហិកតា ស្ថិតនៅភាគនិរតីនៃប្រទេស តាមបណ្តោយឆ្នេរសមុទ្រ ជិតព្រំដែនប្រទេសថៃ ជារ៉ាមសារទឹកប្រៃតែមួយគត់ដែលគ្របដណ្តប់ដោយព្រៃកោងកាងដ៏ធំបំផុតក្នុងប្រទេស និងធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកផងដែរ។ តំបន់នេះស្ថិតនៅតំបន់ ដីសណ្តនៃទន្លេចំនួនបី គឺព្រែកកោះប៉ោ( Meteuk River)នៅភាគខាងជើង, ព្រែកតាតៃ( Preat River) និងព្រែកត្រពាំងរូង នៅភាគអាគ្នេយ៍។ ប្រព័ន្ធផ្លូវទឹកទាំងនេះ ជាចំណុចប្រសព្វរវាងតំបន់ទឹកសាប និងទឹកប្រៃ ផ្តល់ជាជម្រកជីវៈចម្រុះសមុទ្រយ៉ាងសំខាន់ព្រមទាំងអំណោយផលយ៉ាងខ្លាំងដល់ព្រៃកោងកាង និងសំបូរទៅដោយប្រភេទស្មៅសមុទ្រ។ តំបន់ស្នូលរបស់រ៉ាមសារកោះកាពិជាដែនរដ្ឋបាលឃុំកោះកាពិមានភូមិចំនួន៣គឺ ភូមិកោះកាពិ១ ភូមិកោះកាពិ២ និងភូមិកោះស្រឡៅ ដែលមានសហគមន៍តំបន់ការពារធម្មជាតិចំនួន២ គឺសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ និងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ។ ប្រជាជន នៅក្នុងតំបន់នោះភាគច្រើនពឹងផ្អែកលើផលិតផលនេសាទ និងព្រៃកោងកាង។ នៅរដូវវស្សា ជាពេលដែលពិបាកក្នុងការចេញទៅនេសាទបានដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូល។ ជំនន់ទឹកភ្លៀង និងខ្យល់ព្យុះធ្វើឱ្យដួលរលំផ្ទះ ខូចខាតទ្រព្យសម្បត្តិ ។ នៅរដូវប្រាំង ជួបប្រទះគ្រោះរាំងស្ងួត បណ្តាលឱ្យខ្វះទឹកសាបប្រើប្រាស់ ដែលតម្រូវឱ្យប្រជាពលរដ្ឋទិញទឹកសាបពីតំបន់កោះស្រឡៅនិងតំបន់កោះកុងក្រៅ។ លទ្ធភាពទទួលបានទឹកស្អាតភាគច្រើនប្រឈមតម្លៃថ្លៃក្នុងរដូវប្រាំង ដែលធ្វើឱ្យប៉ះពាល់ដល់គ្រួសារក្រីក្រ។

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្តនិងកសិកម្ម បានចូលរួមក្នុងកម្មវិធីជំនួបរវាងប្រធានរាជបណ្ឌិត្យសភាកម្ពុជានិងប្រតិភូមន្ទីរអប់រំខេត្តយូណាន

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្តនិងកសិកម្ម បានចូលរួមក្នុង...

2024-08-06 08:42:37   Tue, 06,08,2024, 08:42 AM
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ការចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)រវាងវិទ្យាស្ថាន ជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនិងវិទ្យាស្ថានសំណង់និងវិស្វកម្មបរិស្ថាននៃសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណៈរដ្ឋកូរ៉េ

នាព្រឹកថ្ងៃព្រហ្បត្តិ៍ទី១៤ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)រវាងវិទ្យាស្ថាន ជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ...

2024-08-06 08:29:58   Tue, 06,08,2024, 08:29 AM

សេចក្កីប្រកាស