Institute of Biology Medicine and Agriculture
យោងតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ជាប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតិ បានចុះបំពេញបេសកកម្មប្រមូលទិន្នន័យនៅតំបន់តំបន់រ៉ាមសារកោះកាពិ (KKRS) ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពល ស្ថានភាពជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់កោះកាពិ។ ក្នុងដំណើរបេសកកម្មក្រុមការងារបានទទួលការស្វាគមន៍ និងកិច្ចសហការយ៉ាងកក់ក្តៅពីសំណាក់ពីអាជ្ញាធរមូលដ្ឋានឃុំកោះកាពិជាពិសេស លោកស្រីមេឃុំកោះកាពិ និងលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ។ បច្ចុប្បន្នតំបន់រ៉ាមសារកោះកាពិ មានផ្ទៃសរុប១៤,0២៩ហិកតា ស្ថិតនៅភាគនិរតីនៃប្រទេស តាមបណ្តោយឆ្នេរសមុទ្រ ជិតព្រំដែនប្រទេសថៃ ជារ៉ាមសារទឹកប្រៃតែមួយគត់ដែលគ្របដណ្តប់ដោយព្រៃកោងកាងដ៏ធំបំផុតក្នុងប្រទេស និងធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកផងដែរ។ តំបន់នេះស្ថិតនៅតំបន់ ដីសណ្តនៃទន្លេចំនួនបី គឺព្រែកកោះប៉ោ( Meteuk River)នៅភាគខាងជើង, ព្រែកតាតៃ( Preat River) និងព្រែកត្រពាំងរូង នៅភាគអាគ្នេយ៍។ ប្រព័ន្ធផ្លូវទឹកទាំងនេះ ជាចំណុចប្រសព្វរវាងតំបន់ទឹកសាប និងទឹកប្រៃ ផ្តល់ជាជម្រកជីវៈចម្រុះសមុទ្រយ៉ាងសំខាន់ព្រមទាំងអំណោយផលយ៉ាងខ្លាំងដល់ព្រៃកោងកាង និងសំបូរទៅដោយប្រភេទស្មៅសមុទ្រ។ តំបន់ស្នូលរបស់រ៉ាមសារកោះកាពិជាដែនរដ្ឋបាលឃុំកោះកាពិមានភូមិចំនួន៣គឺ ភូមិកោះកាពិ១ ភូមិកោះកាពិ២ និងភូមិកោះស្រឡៅ ដែលមានសហគមន៍តំបន់ការពារធម្មជាតិចំនួន២ គឺសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ និងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ។ ប្រជាជន នៅក្នុងតំបន់នោះភាគច្រើនពឹងផ្អែកលើផលិតផលនេសាទ និងព្រៃកោងកាង។ នៅរដូវវស្សា ជាពេលដែលពិបាកក្នុងការចេញទៅនេសាទបានដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូល។ ជំនន់ទឹកភ្លៀង និងខ្យល់ព្យុះធ្វើឱ្យដួលរលំផ្ទះ ខូចខាតទ្រព្យសម្បត្តិ ។ នៅរដូវប្រាំង ជួបប្រទះគ្រោះរាំងស្ងួត បណ្តាលឱ្យខ្វះទឹកសាបប្រើប្រាស់ ដែលតម្រូវឱ្យប្រជាពលរដ្ឋទិញទឹកសាបពីតំបន់កោះស្រឡៅនិងតំបន់កោះកុងក្រៅ។ លទ្ធភាពទទួលបានទឹកស្អាតភាគច្រើនប្រឈមតម្លៃថ្លៃក្នុងរដូវប្រាំង ដែលធ្វើឱ្យប៉ះពាល់ដល់គ្រួសារក្រីក្រ។
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រោមការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ...
នាព្រឹកថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្ត្រីដែលជាប្រ...
ក្រោមកិច្ចសម្របសម្រួលពីលោកស្រីមេឃុំកោះកាពិ និងការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត...
ដោយមានការសម្របសម្រួលពីលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានបន្តចុះសម្ភាសន៍ជាមួយប្រ...
ដោយទទួលបានការឯកភាព និងគោលការណណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតី បានដឹកនាំក្រុ...
យោងតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ជាប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្ម...