Institute of Biology Medicine and Agriculture
ដោយទទួលបានការឯកភាព និងគោលការណណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតី បានដឹកនាំក្រុមអ្នកស្រាវជ្រាវចុះបំពេញបេសកកម្ម សិក្សាអំពីសក្តានុពល និងស្ថានភាពឃុំពាមក្រសោប។ ក្រុមការងារបានជួបសម្ភាសន៍ជាមួយលោកមេឃុំពាមក្រសោប និង ប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពជីវរស់នៅ និងបញ្ហាប្រឈមរបស់សហគមន៍បានជួបប្រទះពេលកន្លងមក។ ................................ ឃុំពាមក្រសោបស្ថិតនៅក្នុងស្រុកមណ្ឌលសីមា មានចម្ងាយប្រហែល 11 គីឡូម៉ែត្រពីទីរួមខេត្តកោះកុង មានផ្ទៃដីប្រមាណ 1,400 ហិចតា ដោយផ្ទៃឃុំទាំងមូល ស្ទើតែគ្របដណ្តប់ទាំងស្រុងដោយព្រៃកោងកាង កោះតូចៗ និងផ្លូវទឹក។ ឃុំពាមក្រសោបមានភូមិចំនួន២ គឺ ភូមិពាមក្រសោបទី១ និងទី២ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប។ អ្នកភូមិ៦៤%មានមុខរបរជាអ្នកនេសាទ ខ្លះប្រកបរបរផ្អែកលើផ្នែកអេកូទេសចរណ៍ និងកសិកម្ម ។ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីបញ្ឈប់ការបំផ្លាញព្រៃកោងកាងនៅក្នុងដែនបម្រុងទុក ប្រជាពលរដ្ឋជាច្រើនបានប្តូរទៅចិញ្ចឹមមាន់និងទា នេសាទក្តាម ខ្យង និងត្រី,ជំនួញខ្នាតតូច បើកទូកតូចៗដឹកភ្ញៀវ,ជួសជុលទូក និងឧបករណ៍នេសាទ, ក្រងស្បូវ ជួសជុលផ្ទះ។ ការប្រែប្រួលអាកាសធាតុនិងគ្រោះធម្មជាតិ បានធ្វើឱ្យអ្នកភូមិពាមក្រសោបមួយចំនួនបានប្តូរទីកន្លែងពីដីកោះមកដីគោក ឥឡូវនេះអ្នកភូមិមានលទ្ធភាពក្នុងការដាំដំណាំលើដីក្រោយផ្ទះ ដែលអាចឱ្យពួកគេដាំឈើហូបផ្លែ,បន្លែ សម្រាប់បរិភោគ និងដោះស្រាយជីវភាព។ ដោយសារកំណើនការយល់ដឹងពីលទ្ធភាពអេកូទេសចរណ៍ អ្នកភូមិបានរៀបចំនិងពង្រីកអេកូទេសចរណ៍ ដែលឥឡូវនេះទេសចរណ៍បានក្លាយជាប្រភពមួយនៃប្រាក់ចំណូលនៅជិតភូមិ ជំនួសឱ្យការធ្វើចំណាកស្រុក ។
ថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម តំណាងរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមសិក្...
នារសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:៣០នាទី ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមកិច្ចប្រជ...
នាព្រឹកថ្ងៃអង្គា១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្ម បានដឹកនាំថ្នាក់ដឹកនាំនៃនាយកដ្ឋាន...
នាថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្ម បានដឹកនាំមន្រ្តី វិទ្យាស្ថាន ចំ...
ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកស្រី មុត សៅរ័ត្ន និង លោកស្រី បណ្ឌិត ហ៊ន សុទ្ធនា តំណាងឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសា...
ព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្រ្តី0៣រូប ចូលរួ...