ព័ត៌មាន

ដោយទទួលបានការឯកភាព និងគោលការណណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតី បានដឹកនាំក្រុមអ្នកស្រាវជ្រាវចុះបំពេញបេសកកម្ម សិក្សាអំពីសក្តានុពល និងស្ថានភាពឃុំពាមក្រសោប។ ក្រុមការងារបានជួបសម្ភាសន៍ជាមួយលោកមេឃុំពាមក្រសោប និង ប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពជីវរស់នៅ និងបញ្ហាប្រឈមរបស់សហគមន៍បានជួបប្រទះពេលកន្លងមក

2024-08-21 03:19:07 ថ្ងៃពុធ, 21 សីហា 2024, 03:19 AM
post_detail1

ដោយទទួលបានការឯកភាព និងគោលការណណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតី បានដឹកនាំក្រុមអ្នកស្រាវជ្រាវចុះបំពេញបេសកកម្ម សិក្សាអំពីសក្តានុពល និងស្ថានភាពឃុំពាមក្រសោប។ ក្រុមការងារបានជួបសម្ភាសន៍ជាមួយលោកមេឃុំពាមក្រសោប និង ប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពជីវរស់នៅ និងបញ្ហាប្រឈមរបស់សហគមន៍បានជួបប្រទះពេលកន្លងមក។ ​​​ ................................ ឃុំពាមក្រសោបស្ថិតនៅក្នុងស្រុកមណ្ឌលសីមា មានចម្ងាយប្រហែល 11 គីឡូម៉ែត្រពីទីរួមខេត្តកោះកុង មានផ្ទៃដីប្រមាណ 1,400 ហិចតា ដោយផ្ទៃឃុំទាំងមូល ស្ទើតែគ្របដណ្តប់ទាំងស្រុងដោយព្រៃកោងកាង កោះតូចៗ និងផ្លូវទឹក។ ឃុំពាមក្រសោបមានភូមិចំនួន២ គឺ ភូមិពាមក្រសោបទី១ និងទី២ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប។ អ្នកភូមិ៦៤%មានមុខរបរជាអ្នកនេសាទ ខ្លះប្រកបរបរផ្អែកលើផ្នែកអេកូទេសចរណ៍ និងកសិកម្ម ។ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីបញ្ឈប់ការបំផ្លាញព្រៃកោងកាងនៅក្នុងដែនបម្រុងទុក ប្រជាពលរដ្ឋជាច្រើនបានប្តូរទៅចិញ្ចឹមមាន់និងទា នេសាទក្តាម ខ្យង និងត្រី,ជំនួញខ្នាតតូច បើកទូកតូចៗដឹកភ្ញៀវ,ជួសជុលទូក និងឧបករណ៍នេសាទ, ក្រងស្បូវ ជួសជុលផ្ទះ។ ការប្រែប្រួលអាកាសធាតុនិងគ្រោះធម្មជាតិ បានធ្វើឱ្យអ្នកភូមិពាមក្រសោបមួយចំនួនបានប្តូរទីកន្លែងពីដីកោះមកដីគោក ឥឡូវនេះអ្នកភូមិមានលទ្ធភាពក្នុងការដាំដំណាំលើដីក្រោយផ្ទះ ដែលអាចឱ្យពួកគេដាំឈើហូបផ្លែ,បន្លែ សម្រាប់បរិភោគ និងដោះស្រាយជីវភាព។ ដោយសារកំណើនការយល់ដឹងពីលទ្ធភាពអេកូទេសចរណ៍ អ្នកភូមិបានរៀបចំនិងពង្រីកអេកូទេសចរណ៍ ដែលឥឡូវនេះទេសចរណ៍បានក្លាយជាប្រភពមួយនៃប្រាក់ចំណូលនៅជិតភូមិ ជំនួសឱ្យការធ្វើចំណាកស្រុក ។

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្តនិងកសិកម្ម បានចូលរួមក្នុងកម្មវិធីជំនួបរវាងប្រធានរាជបណ្ឌិត្យសភាកម្ពុជានិងប្រតិភូមន្ទីរអប់រំខេត្តយូណាន

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្តនិងកសិកម្ម បានចូលរួមក្នុង...

2024-08-06 08:42:37   Tue, 06,08,2024, 08:42 AM
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ការចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)រវាងវិទ្យាស្ថាន ជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនិងវិទ្យាស្ថានសំណង់និងវិស្វកម្មបរិស្ថាននៃសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណៈរដ្ឋកូរ៉េ

នាព្រឹកថ្ងៃព្រហ្បត្តិ៍ទី១៤ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)រវាងវិទ្យាស្ថាន ជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ...

2024-08-06 08:29:58   Tue, 06,08,2024, 08:29 AM

សេចក្កីប្រកាស