ព័ត៌មាន

ជំនួបប្រជុំពិភាក្សាជាមួយ លោកជំទប់ទី១ ឃុំកោះកាពិសមាជិកក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពី តម្រូវការ និងបញ្ហាប្រឈម របស់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់កោះកាពិ

2024-08-22 02:06:00 ថ្ៃព្រហស្បតិ៍, 22 សីហា 2024, 02:06 AM
post_detail1

ក្រោមកិច្ចសម្របសម្រួលពីលោកស្រីមេឃុំកោះកាពិ និងការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបប្រជុំពិភាក្សាជាមួយ លោកជំទប់ទី១ ឃុំកោះកាពិសមាជិកក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពី តម្រូវការ និងបញ្ហាប្រឈម របស់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់កោះកាពិ។ ឃុំកោះកាពិ ជាឃុំមួយមានព្រៃកោងកាងដ៏ធំល្វឹងល្វើយ និងមានជីវចម្រុះដ៏សម្បូរបែប។ សហគមន៍ពឹងផ្អែកយ៉ាងខ្លាំងលើធនធានជលផលនៅក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងមានដូចជា ក្តាមថ្ម ក្តាមជ័រ ក្តាមសេះ មឹក និងខ្យងកោងកាងជាដើម ដែលធនធានទាំងនេះផ្តល់នូវសេវាកម្មសំខាន់ៗដូចជា អាហារ ប្រាក់ចំណូល និងសម្ភារៈ ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅក្នុងតំបន់។ អ្នកភូមិអាចនេសាទបានពេញមួយឆ្នាំ ដែលជាប្រភពចិញ្ចឹមជីវិតចម្បងសម្រាប់សហគមន៍ ប៉ុន្តែការនេសាទប្រភេទនីមួយៗខុសៗតាមពេលវេលា១២ខែ ដែលរួមមានត្រី បង្គា មឹក និងក្តាមប្រភេទផ្សេងៗទៀត។ រដូវប្រាំងចាប់ពីខែវិច្ឆិកាដល់ខែឧសភា សហគមន៍អាចបង្កើតប្រាក់ចំណូលកាន់តែច្រើន ជាពិសេសតាមរយៈការលក់ និងទីផ្សារផលិតផលជលផល ហើយក៏ជាសញ្ញានៃការចាប់ផ្តើមរដូវបុណ្យ។ គ្រួសារនៅតំបន់នោះប្រារព្ធពិធីបុណ្យប្រពៃណីខ្មែរ ប៉ុន្តែប្រជានេសាទនៅជុំវិញ កោះកាពិ ក៏មានពិធីបុណ្យបន្ថែមផងដែរដើម្បីបួងសួងឱ្យទូកនេសាទរបស់ពួកគេនាំមកនូវសំណាងល្អ សុវត្ថិភាពនៅសមុទ្រ និងអាចប្រមូលផលបានល្អប្រសើរ។ ចុងរដូវប្រាំងខ្វះទឹកសាប និងជំងឺកើនឡើង។ ការនេសាទបង្គា ការនេសាទបង្គាតូច(គី) និងការប្រមូលផ្តុំគ្រំចំពុះទា គឺជាជីវភាពរស់នៅងាយរងគ្រោះបំផុតនៅកោះកាពិ ដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងទាំងអាកាសធាតុ(ព្យុះ និងភ្លៀងធ្លាក់ខុសធម្មតា) និងមិនមែនអាកាសធាតុ ដូចជា ៖ អសន្តិសុខទីផ្សារ៖ ស្ថិរភាពសេដ្ឋកិច្ចត្រូវបានជះឥទ្ធិពលដោយលក្ខខណ្ឌទីផ្សារ ដែលអំណាចចរចាទាបជាមួយអ្នកទិញ ជាពិសេស ការលក់ពឹងផ្អែកខ្លាំងលើទីផ្សារថៃ ដូចជា ការប្រែប្រួលនៃតម្រូវការ និងតម្លៃសម្រាប់គ្រំចំពុះទា,ក្តាមសេះ បានធ្វើឱ្យប៉ះពាល់ផ្ទាល់ដល់ប្រាក់ចំណូលរបស់សហគមន៍។ ចាប់ពីចុងខែឧសភាដល់ខែតុលា ជាពេលដែលពិបាកក្នុងការប្រមូលផលប្រភេទមួយចំនួន ដោយសារជំនន់ទឹកភ្លៀង និងខ្យល់ព្យុះ បណ្តាលឱ្យទទួលរងឥទ្ធិពលទឹកសាប និងកម្លាំងខ្យល់បក់ខ្លាំង។ ស្ថានភាពនេះធ្វើឱ្យប៉ះពាល់ដល់ទិដ្ឋភាពផ្សេងៗនៃជីវិត រួមទាំងសកម្មភាពកសិកម្ម ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។ ម្យ៉ាងទៀត ខ្យល់ព្យុះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ព្រៃកោងកាង និងផ្លូវទឹកនានាក្នុងកោះកាពិ ជាពិសេសដោយការកើនឡើងនូវដីល្បាប់ដែលធ្វើឱ្យផ្លូវទឹកកាន់តែរាក់។ លើសពីនេះ អាងស្តុកទឹកក្នុងតំបន់គឺងាយរងគ្រោះខ្លាំងចំពោះការជ្រៀតចូលនៃទឹកប្រៃដែលបណ្តាលមកពីជំនោរ-លំនាចខ្ពស់ក្នុងរដូវប្រាំង រលកខ្ពស់ និងខ្យល់បក់ដែលបង្កឡើងដោយព្យុះ។

post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

ព្រឹកថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្ត្រីដែលជាប្រធាននាយកដ្ឋានស្តីទីទាំង៦ បានចូលរួមក្នុងកម្មវិធី សិក្ខាសាលា ស្ដីពី«រាជបណ្ឌិត្យសភាកម្ពុជា និងលទ្ធភាពកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ជាមួយដៃគូលើវិស័យវប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សន្តិសុខស្បៀង សុខភាពតែមួយ សុវត្ថិភាពម្ហូបអាហារ បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ច»

នាព្រឹកថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្ត្រីដែលជាប្រ...

2024-08-22 02:11:29   Thu, 22,08,2024, 02:11 AM
ជំនួបប្រជុំពិភាក្សាជាមួយ លោកជំទប់ទី១ ឃុំកោះកាពិសមាជិកក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពី តម្រូវការ និងបញ្ហាប្រឈម របស់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់កោះកាពិ

ក្រោមកិច្ចសម្របសម្រួលពីលោកស្រីមេឃុំកោះកាពិ និងការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត...

2024-08-22 02:06:00   Thu, 22,08,2024, 02:06 AM
កិច្ចសម្ភាសន៍ជាមួយប្រជាពលរដ្ឋរស់នៅលើទឹក នៅភូមិពាមក្រសោប២ ក្នុងគោលបំណងស្វែងយល់លម្អិតអំពីបញ្ហាប្រឈម និងតម្រូវការរបស់អ្នកភូមិទាក់ទងនិងការធ្វើវារីវប្បកម្ម

ដោយមានការសម្របសម្រួលពីលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានបន្តចុះសម្ភាសន៍ជាមួយប្រ...

2024-08-21 04:11:58   Wed, 21,08,2024, 04:11 AM
ដោយទទួលបានការឯកភាព និងគោលការណណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតី បានដឹកនាំក្រុមអ្នកស្រាវជ្រាវចុះបំពេញបេសកកម្ម សិក្សាអំពីសក្តានុពល និងស្ថានភាពឃុំពាមក្រសោប។ ក្រុមការងារបានជួបសម្ភាសន៍ជាមួយលោកមេឃុំពាមក្រសោប និង ប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពជីវរស់នៅ និងបញ្ហាប្រឈមរបស់សហគមន៍បានជួបប្រទះពេលកន្លងមក

ដោយទទួលបានការឯកភាព និងគោលការណណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតី បានដឹកនាំក្រុ...

2024-08-21 03:19:07   Wed, 21,08,2024, 03:19 AM
ថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ជាប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតិ បានចុះបំពេញបេសកកម្មប្រមូលទិន្នន័យនៅតំបន់តំបន់រ៉ាមសារកោះកាពិ (KKRS) ក្នុងគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីសក្តានុពល ស្ថានភាពជីវចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់កោះកាពិ

យោងតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ជាប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្ម...

2024-08-21 03:11:23   Wed, 21,08,2024, 03:11 AM
ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមប្រជុំ ស្តីពី <ការរៀបចំសិក្ខាសាលាជាមួយដៃគូអភិវឌ្ឍន៍> ដែលគ្រោងនឹងដំណើរការនៅថ្ងៃខាងមុខ

នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមប្រជុំ ស្តីពី ដែលគ្រោងនឹងដំ...

2024-08-21 02:14:07   Wed, 21,08,2024, 02:14 AM

សេចក្កីប្រកាស