Institute of Biology Medicine and Agriculture
នារសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:៣០នាទី ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមកិច្ចប្រជុំស្តីពី 《ការពិនិត្យនិងពិភាក្សាទៅលើលក្ខន្តិកៈ និងលក្ខណៈសម្បត្តិមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា》 ក្រោមអធិបតីភាពឯ.ឧ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ៕ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ ឯកឧត្ដមបណ្ឌិតប្រធានវិទ្យាស្ថាន និងប្រធានអង្គភាពឧបសម្ព័ន្ធ និងលោក-លោកស្រីប្រធាន-នាយក នាយកដ្ឋាននិងមជ្ឈមណ្ឌលនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូបទៀត៕ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានបាន 1.ជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ពន្លឿនការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធនិងដំណើរការនៃកិច្ចការងារនេះឱ្យបានលឿនរហ័សទៅតាមនីតិវិធីជាបន្តបន្ទាប់៕ 2.ស្នើឲ្យថ្នាក់ដឹកនាំវិទ្យាស្ថានចំណុះ និងអង្គភាពឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់ត្រូវពង្រឹងការសិក្សាស្រាវជ្រាវ ព្រមទាំងកសាងស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីបន្តរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការផ្ដល់នូវចំណេះដឹងជាមូលដ្ឋានឯកសារស្រាវជ្រាវទៅដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ។
នារសៀលថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមក្នុងកម្មវិ...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្តនិងកសិកម្ម បានចូលរួមក្នុង...
នាព្រឹកថ្ងៃព្រហ្បត្តិ៍ទី១៤ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)រវាងវិទ្យាស្ថាន ជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ...