Institute of Biology Medicine and Agriculture
នារសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:៣០នាទី ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមកិច្ចប្រជុំស្តីពី 《ការពិនិត្យនិងពិភាក្សាទៅលើលក្ខន្តិកៈ និងលក្ខណៈសម្បត្តិមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា》 ក្រោមអធិបតីភាពឯ.ឧ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ៕ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ ឯកឧត្ដមបណ្ឌិតប្រធានវិទ្យាស្ថាន និងប្រធានអង្គភាពឧបសម្ព័ន្ធ និងលោក-លោកស្រីប្រធាន-នាយក នាយកដ្ឋាននិងមជ្ឈមណ្ឌលនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូបទៀត៕ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានបាន 1.ជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ពន្លឿនការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធនិងដំណើរការនៃកិច្ចការងារនេះឱ្យបានលឿនរហ័សទៅតាមនីតិវិធីជាបន្តបន្ទាប់៕ 2.ស្នើឲ្យថ្នាក់ដឹកនាំវិទ្យាស្ថានចំណុះ និងអង្គភាពឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់ត្រូវពង្រឹងការសិក្សាស្រាវជ្រាវ ព្រមទាំងកសាងស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីបន្តរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការផ្ដល់នូវចំណេះដឹងជាមូលដ្ឋានឯកសារស្រាវជ្រាវទៅដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ។
ព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្រ្តី0៣រូប ចូលរួ...
កម្មវិធីនេះរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងក្រុមហ៊ុន Jinshan Hi-Tech Group ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួងបរិស្ថាន...
ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មផ្តល់នូវសុន្ទរកថាបើក និងឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាផ្តល់នូវសុន្ទរកថាបិទអង្គរសិក្...
ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីវិទ្យាស្ថាន បានចូលរួមក្នុង ពិធីអបអរសាទរ ទិវារអន្តរជាតិនារី ខួបលើកទី១១៣ ៖ ស្រ្តីនិងក្មេងស្រ...
ក្រោមកិច្ចសម្របសម្រួលពីលោកស្រីមេឃុំកោះកាពិ និងការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវ ដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា...
នារសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ឯ.ឧ បណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម បានអញ្ជើញចូលរួមកម្មវិធីជំ...