Institute of Biology Medicine and Agriculture
នាព្រឹកថ្ងៃអង្គា១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្ម បានដឹកនាំថ្នាក់ដឹកនាំនៃនាយកដ្ឋានវិទ្យាសាស្រ្តសុខាភិបាលជួបប្រជុំជាមួយនឹងក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិនប្រចាំនៅមន្ទីពេទ្យព្រះកុសុមៈ។ ជំនួបពិភាក្សានាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពដែលអាចឈានទៅរកការធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា ស្តីពី «ការប្រើប្រាស់ឱសថបុរាណចិននៅកម្ពុជា»។ ដោយមើលឃើញបញ្ហាប្រឈមជាច្រើននៃភាពមិនច្បាស់លាស់ក្នុងការប្រើប្រាស់ឱសថបុរាណចិននៅកម្ពុជា ជាពិសេស គុណភាព ប្រភព និងកម្រិតសមត្ថភាពរបស់អ្នកចែកចាយឱសថបុរាណចិន ដែលកំពុងចរាចរនៅលើទីផ្សារនៅកម្ពុជា ឯកឧត្តមបណ្ឌិត បានស្នើសុំដល់ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិនសហការក្នុងការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីជាប្រយោជន៍ដល់សុខភាពប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់កិត្យានុភាពនៃឱសថបុរាណចិននៅកម្ពុជាផងដែរ។
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រោមការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ...
នាព្រឹកថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្ត្រីដែលជាប្រ...
ក្រោមកិច្ចសម្របសម្រួលពីលោកស្រីមេឃុំកោះកាពិ និងការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត...
ដោយមានការសម្របសម្រួលពីលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានបន្តចុះសម្ភាសន៍ជាមួយប្រ...
ដោយទទួលបានការឯកភាព និងគោលការណណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតី បានដឹកនាំក្រុ...
យោងតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ជាប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្ម...