Institute of Biology Medicine and Agriculture
ថ្ងៃពុធ, 21 សីហា 2024, 02:00 AM
ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកស្រី មុត សៅរ័ត្ន និង លោកស្រី បណ្ឌិត ហ៊ន សុទ្ធនា តំណាងឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និង វប្បធម៌ (ECOSOCC) និងធនាគារពិភពលោក(WB) ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រួមទាំង ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធ, នាយិកាគ្រប់គ្រងធនាគារពិភពលោក (WB) ប្រចាំកម្ពុជា, ឯកអគ្គរាជទូតរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តមួយចំនួន, ដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំងស្ថាប័នស្រាវជ្រាវ អ្នកសារព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណជិត ៥០០នាក់។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ: ទី១, ភ្នាក់ងារស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែបន្តលើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័នក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍ ការធ្វើផែនការ និង ថវិកា ការអនុវត្ត ព្រមទាំងការត្រួតពិនិត្យ និងវាយតម្លៃទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ទី២, បន្តបង្កើត និងពង្រឹងច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយទាក់ទងនឹងបរិស្ថាន ទឹក គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការទូតបៃតង ដើម្បីធានាបាននូវប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងការរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទី៣, ពង្រឹងការចុះសម្រុងគ្នា និងការរួមបញ្ចូលគម្រោងទាក់ទងនឹងការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការធ្វើផែនការ និងថវិកាពីប្រភពក្នុងស្រុក និងខាងក្រៅ ដើម្បីធានាបាននូវការតម្រឹម និងភាពស៊ីសង្វាក់គ្នាជាមួយការរួមចំណែកដែលបានកំណត់ថ្នាក់ជាតិ (NDCs) របស់កម្ពុជា ដើម្បីក្លាយជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៥០។ ទី៤, បន្តលើកកម្ពស់ការវិនិយោគរបស់វិស័យឯកជននៅក្នុងគម្រោងអាកាសធាតុឆ្លាតវៃ និងបៃតង តាមរយៈការពិចារណាលើការអនុវត្តការយកពន្ធកាបូន និងការពង្រឹងការអនុវត្តបទប្បញ្ញត្តិ និងយុទ្ធសាស្ត្រសម្រាប់ហិរញ្ញប្បទានបៃតង និងការវិនិយោគ។ ទី៥, ជំរុញ និងប្រើប្រាស់បច្ចេកវិទ្យាអាកាសធាតុ បង្កើនការប្រើប្រាស់បច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងវិស័យធំៗ ដូចជាថាមពលកកើតឡើងវិញ រួមមានថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងវារីអគ្គិសនី កសិកម្ម និងការគ្រប់គ្រងទឹក។ ទី៦, បន្តលើកកម្ពស់គម្រោងប្រព័ន្ធធារាសាស្រ្តការពារអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព ក៏ដូចជាលើកកម្ពស់កសិកម្មឆ្លាតវៃ ក្នុងគោលបំណងជំរុញផលិតភាពកសិកម្ម បង្កើនភាពធន់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (Green House Gases) តាមរយៈការវិនិយោគលើបច្ចេកវិទ្យា គ្រាប់ពូជធន់នឹងអាកាសធាតុ និងបច្ចេកទេសកសិកម្ម។ ទី៧, បន្តលើកកម្ពស់ការយល់ដឹងអំពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការត្រៀមខ្លួនរបស់សាធារណជន ជាពិសេសកសិករ និងអ្នកវិនិយោគ។ ទី៨, បន្តប្រមូលហិរញ្ញប្បទានពីខាងក្រៅ ដើម្បីវិនិយោគលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ និង ទី៩, ពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។
នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមប្រជុំ ស្តីពី ដែលគ្រោងនឹងដំ...
Wed, 21,08,2024, 02:14 AM
ថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម តំណាងរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមសិក្...
Wed, 21,08,2024, 02:12 AM
នារសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:៣០នាទី ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមកិច្ចប្រជ...
Wed, 21,08,2024, 02:09 AM
នាព្រឹកថ្ងៃអង្គា១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្ម បានដឹកនាំថ្នាក់ដឹកនាំនៃនាយកដ្ឋាន...
Wed, 21,08,2024, 02:07 AM
នាថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្ម បានដឹកនាំមន្រ្តី វិទ្យាស្ថាន ចំ...
Wed, 21,08,2024, 02:03 AM
ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកស្រី មុត សៅរ័ត្ន និង លោកស្រី បណ្ឌិត ហ៊ន សុទ្ធនា តំណាងឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសា...
Wed, 21,08,2024, 02:00 AM