Institute of Biology Medicine and Agriculture
នាព្រឹកថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្ត្រីដែលជាប្រធាននាយកដ្ឋានស្តីទីទាំង៦ រួមមាន ១.លោកស្រី មុត សៅរ័ត្ន ២.លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ៣.លោកបណ្ឌិត តាំង ស៊ិន ៤.លោក អាត ធារ៉ា ៥. លោក ស្វាយ រីដា ៦.លោកបណ្ឌិត ម៉ម សារិត ចូលរួមក្នុងកម្មវិធី សិក្ខាសាលា ស្ដីពី«រាជបណ្ឌិត្យសភាកម្ពុជា និងលទ្ធភាពកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ជាមួយដៃគូលើវិស័យវប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សន្តិសុខស្បៀង សុខភាពតែមួយ សុវត្ថិភាពម្ហូបអាហារ បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ច»ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងក្រសួងស្ថាប័នជំនាញ ព្រមទាំងអ្នកតំណាងស្ថាប័នដៃគូ អង្គការជាតិ-អន្តរជាតិជាច្រើនរូប។ នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតប្រធានវិទ្យាស្ថានបានចូលរួមជាវាគ្មិន បកស្រាយនូវប្រធានបទស្តីពី «វិស័យសុខាភិបាលកម្ពុជា»។ ឯកឧត្ដមបណ្ឌិត ក៏បានលើកឡើងអំពីបញ្ហាប្រឈមនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដែលក្នុងនោះមាន ១.ការប្រមូលផ្តុំគ្រូពេទ្យជំនាញមានតែនៅក្នុងទីប្រជុំជនឬទីក្រុង ២.សមត្ថភាពធ្វើរោគវិនិច្ឆ័យ ៣.ក្រមសីលធម៌វិជ្ជាជីវៈ ៤.ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងជំនឿទុកចិត្តទៅលើប្រព័ន្ធសុខាភិបាលកម្ពុជា ៥.ការឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាសុខភាពសាធារណៈ ៦.ការចំណាយខ្ពស់លើសេវាថែទាំសុខភាព ៧.ប្រាក់បៀវត្សរ៍របស់បុគ្គលិក និងមន្ត្រីសុខាភិបាលនៅមានកម្រិត ដែលជះឥទ្ធិពលដល់ការពង្រីកសមត្ថភាពបន្ថែម ៨.ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការផ្សព្វផ្សាយពីរបកគំហើញថ្មីក្នុងវិស័យសុខាភិបាលនៅមានកម្រិត ៩.ឥរិយាបថរបស់ប្រជាពលរដ្ឋក្នុងការស្វែងរកសេវាសុខាភិបាល ថែទាំងសុខភាព ជាពិសេសតំបន់ជនបទ...។ ឯកឧត្តមបណ្ឌិត បានផ្តល់ជាអនុសាសន៍ថា បញ្ហាប្រឈមទាំងអស់នេះចាំបាច់ត្រូវតែមាន ១.ការសិក្សាស្រាវជ្រាវអំពីតម្រូវការចាំបាច់ផ្នែកធនធានមនុស្ស ២.បញ្ហាប្រឈមអ្វីខ្លះដែលនឹងអាចកើតមានឡើងចំពោះសុខភាពក្នុងបរិបទការប្រែប្រួលអាកាសធាតុ ៣.ការសិក្សាស្រាវជ្រាវអំពីឱសថបុរាណ នៅក្នុងប្រទេសកម្ពុជា ។ គួរបញ្ជាក់ផងដែរថា សិក្ខាសាលា នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងបីគឺ៖ ទី១-ផ្សព្វផ្សាយ ចែករំលែកព័ត៌មានដល់អង្គសិក្ខាកាម អ្នកចូលរួម (ដែលជាតំណាងក្រសួង-ស្ថាប័ន អង្គភាពដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានស្រាវជ្រាវនិងបណ្តុះបណ្តាលជាន់ខ្ពស់ អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ) ឱ្យកាន់តែស្គាល់ច្បាស់នូវរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសមិទ្ធផលនានារបស់រាជបណ្ឌិត្យសភាកម្ពុជា។ ទី២-ពិនិត្យមើលទ្ធភាព ធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងអភិវឌ្ឍលើវិស័យសំខាន់ៗ ដូចជាវិស័យវប្បធម៌, វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សន្តិសុខស្បៀង សុវត្ថិភាពម្ហូបអាហារ សុខភាពតែមួយ បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ច។ ទី៣-ស្វែងរកការចូលរួមលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការស្រាវជ្រាវ ដើម្បីប្រែក្លាយរាជបណ្ឌិត្យសភាកម្ពុជា ជា (សិនធ័រ អស អិចសែឡិន) “Center of Excellence” សម្រាប់បណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្រ្តកម្រិតខ្ពស់៕
នាព្រឹកថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្ត្រីដែលជាប្រ...
ក្រោមកិច្ចសម្របសម្រួលពីលោកស្រីមេឃុំកោះកាពិ និងការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត...
ដោយមានការសម្របសម្រួលពីលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានបន្តចុះសម្ភាសន៍ជាមួយប្រ...
ដោយទទួលបានការឯកភាព និងគោលការណណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតី បានដឹកនាំក្រុ...
យោងតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ជាប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្ម...
នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមប្រជុំ ស្តីពី ដែលគ្រោងនឹងដំ...