Institute of Biology Medicine and Agriculture
ដោយមានការសម្របសម្រួលពីលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានបន្តចុះសម្ភាសន៍ជាមួយប្រជាពលរដ្ឋរស់នៅលើទឹក នៅភូមិពាមក្រសោប២ ក្នុងគោលបំណងស្វែងយល់លម្អិតអំពីបញ្ហាប្រឈម និងតម្រូវការរបស់អ្នកភូមិទាក់ទងនិងការធ្វើវារីវប្បកម្ម។ ការធ្វើពិពិធកម្មក្នុងសកម្មភាពបង្កើតប្រាក់ចំណូលជំនួស អាចកាត់បន្ថយការពឹងផ្អែកលើធនធានព្រៃកោងកាង ព្រមទាំងធានាបាននូវជីវភាពរស់នៅដោយចីរភាពសម្រាប់សហគមន៍ឆ្នេរ ក្នុងនោះមានការធ្វើវារីវប្បកម្មជាដើម។ ក្រៅពីការនេសាទ មុខរបរបន្ទាប់របស់ប្រជាជននៅឃុំពាមក្រសោបគឺ ការធ្វើវារីវប្បកម្មនៅក្នុងសមុទ្រទឹករាក់ មានដូចជា ការចិញ្ចឹម គ្រំចំពុះទា ត្រីឆ្ពង់ ត្រីតុកែ និងគ្រែងឈាមជាដើម។ ការចិញ្ចឹមគ្រំចំពុះទាបានចាប់ផ្តើមដំបូងនៅឆ្នាំ១៩៩៤ ដែលដំបូងឡើយ វាត្រូវបានចិញ្ចឹមជាចំណីសម្រាប់កសិដ្ឋានចិញ្ចឹមបង្គា ប៉ុន្តែបន្ទាប់ពីការដួលរលំនៃការចិញ្ចឹមបង្គានៅឆ្នាំ១៩៩៨ ការចិញ្ចឹមគ្រំចំពុះទាបានក្លាយជាប្រភពចំណូលជំនួសដ៏សំខាន់សម្រាប់សហគមន៍។
នារសៀលថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមក្នុងកម្មវិ...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្តនិងកសិកម្ម បានចូលរួមក្នុង...
នាព្រឹកថ្ងៃព្រហ្បត្តិ៍ទី១៤ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)រវាងវិទ្យាស្ថាន ជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ...