Institute of Biology Medicine and Agriculture
ថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម តំណាងរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី “ការរៀបចំលក្ខណៈសម្បត្តិក្នុងការចូលរួមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី" នៅវិទ្យាស្ថានស្តង់ដារកម្ពុជា។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយអំពី លក្ខខណ្ឌតម្រូវបច្ចេកទេសចំាបាច់មួយចំនួនក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសផ្ដោតសំខាន់ ទៅលើរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (Technical Barrier to Trade) ដែលជាផ្នែកដ៏សំខាន់ មួយក្នុងកិច្ចសម្រួលពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះដែរ សិក្ខាកាមអាចនឹងធ្វើការស្វែងយល់ស៊ីជម្រៅអំពីសារសំខាន់ និងវិធានការក្នុងការអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម ដែលជាលក្ខខណ្ឌគ្រឹះ របស់របាំងបច្ចេកទេសចំពោះពាណិជ្ជកម្មក្រោមក្របខណ្ឌ FTA ។
នារសៀលថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានចូលរួមក្នុងកម្មវិ...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្តនិងកសិកម្ម បានចូលរួមក្នុង...
នាព្រឹកថ្ងៃព្រហ្បត្តិ៍ទី១៤ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)រវាងវិទ្យាស្ថាន ជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ...