Institute of Biology Medicine and Agriculture
នាថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្ម បានដឹកនាំមន្រ្តី វិទ្យាស្ថាន ចំនួន៦រូប ទៅចូលរួមក្នុងកម្មវិធីការចាប់ផ្តើមជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងនៅក្នុងឃុំឆែប ១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា៕ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បាននាំយកជំនួយជាថ្នាំពេទ្យប្រភេទប៉ារ៉ាសេតាម៉ុលចំនួន600គ្រាប់ និងថ្នាំលាបរបួសចំនួន2ដប ឧបត្ថម្ភសម្រាប់ប្រើប្រាស់ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបផងដែរ៕ នេះជាជំនួយលើកទី3ហើយ ដែលវិទ្យាស្ថានបានជូនដល់ឧទ្យាន ដែលកន្លងមកមានដូចជាមុងជ្រលុកថ្នាំនិងថ្នាំផ្តាសាយ៕
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រោមការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ...
នាព្រឹកថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម បានដឹកនាំមន្ត្រីដែលជាប្រ...
ក្រោមកិច្ចសម្របសម្រួលពីលោកស្រីមេឃុំកោះកាពិ និងការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត...
ដោយមានការសម្របសម្រួលពីលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានបន្តចុះសម្ភាសន៍ជាមួយប្រ...
ដោយទទួលបានការឯកភាព និងគោលការណណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម លោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតី បានដឹកនាំក្រុ...
យោងតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ក្រុមការងារស្រាវជ្រាវដែលដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា ជាប្រធានស្តីទីនាយកដ្ឋានបរិស្ថាននិងធនធានធម្ម...